ការបាញ់ប្រហារនៅថ្ងៃបុណ្យណូអែលនៅជិតទីក្រុង Liverpool បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ ប៉ូលិសអង់គ្លេសកំពុងស្វែងរកជនសង្ស័យ។
លោក Merseyside មន្ត្រីប៉ូលិសក្នុងតំបន់បាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅឯផ្ទះសំណាក់ Lighthouse ក្នុងភូមិ Wallasey ក្បែរទីក្រុង Liverpool កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ។
យ៉ាងហោចណាស់មនុស្សប្រុស៣នាក់និងស្ត្រីម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ស្ត្រីនោះបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប៉ូលិស Merseyside បាននិយាយថា មនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះផងដែរ។
អាជ្ញាធរអង់គ្លេសបាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅក្នុង “កន្លែងដែលមានក្មេងជាច្រើន” លេងសប្បាយក្នុងថ្ងៃបុណ្យណូអែល។
ប៉ូលិស Merseyside បាននិយាយថា “យើងជឿថា ខ្មាន់កាំភ្លើងបានចាកចេញពីកន្លែងកើតហេតុទៅតាមរថយន្តមួយ ប្រហែលជានៅក្នុងរថយន្ត Mercedes ពណ៌ខ្មៅ បន្ទាប់ពីបង្កហេតុបាញ់ប្រហាររួច”។ នៅពេលនេះគេមិនទាន់ដឹងពីអត្តសញ្ញាណនិងមូលហេតុរបស់ជនសង្ស័យក្នុងការបាញ់ប្រហារនោះទេ។
សមត្ថកិច្ចបានបើកការស៊ើបអង្កេតលើករណីបាញ់ប្រហារ និងចាប់ខ្លួនជនសង្ស័យ ហើយបានអំពាវនាវដល់សាក្សីទាំងអស់ដែលមានវត្តមាននៅកន្លែងកើតហេតុចូលរួមសហការផ្តល់ព័ត៌មាន៕ ដោយ៖ ធីរីណា
រូបថត ៖ BBC