ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅស្រុក/ក្រុងទាំង១១ នៃខេត្តកណ្តាល មេត្តាជ្រាបថា៖ ពុកម៉ែបងប្អូន អាចទំនាក់ទំនង តាមលេខទូរស័ព្ទ លោកស្នងការរង លោកអធិការនគរបាលស្រុក/ក្រុងទាំង១១ និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១២៧ ក្នុងខេត្តកណ្ដាល ដេីម្បីងាយស្រួលធ្វេីការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មេីស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ កេីតមានឡេីងនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា, លោកឧត្តមសេរីទោ ឈឿន សុខចិត្តស្នងការនគរបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់បំផុត ទាំងការងារគ្រប់គ្រងកងកម្លាំងក្រោមឱវាទ ឱ្យបំពេញតួនាទីភារកិច្ច អនុវត្តឱ្យបានម្មឺងម៉ាត់ មាត់ចត់ មានភាពទទួលខុសត្រូវក្នុងដែនដីដែលខ្លួនគ្រប់គ្រង ក្នុងប្រយោជន៍ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ពិសេសក្តោបមុខសញ្ញា អំពើលួចឆក់ប្លន់ ការប្រើប្រាស់ជួញដូរថ្នាំញៀន លុបបំបាត់ បង្ក្រាប ទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបង្កើតក្រុមការងារប្រតិកម្មរហ័ស ទទួលព័ត៌មានគ្រប់ទិសទីពីប្រជាពលរដ្ឋ មតិសាធារណជន ជុំវិញនៅបាតុភាពផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។ លោកចាត់វិធានការជាបន្ទាន់ ចុះអង្កេតស្រាវជ្រាវ រកឲ្យឃើញនៅចំណុចអវិជ្ជមានណាមួយ ដើម្បីធ្វើការបង្ក្រាប ណែនាំ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រសិនបើមានករណីបទល្មើសណាធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៕
ដោយ : សិលា