ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ចំនួន​១៥​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៩​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៣៩​នាក់​(​ស្រី​៨​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៥​ ធ្នូ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៩​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​ ១៩​នាក់​(​ស្រី​ ៣​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ១៥​នាក់​(​ស្រី​ ៥​នាក់​)​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៥​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៥​ ខែធ្នូ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​ ៤១,៤៧​ក្រាម​។​ មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ១,៤០​ក្រាម​។​ ​កេ​តា​មីន​(Ke)​ ស្មេីនិង​​ ២១,៣២​ក្រាម​។​ អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​ ៨៤,៧៩​ក្រាម​។​ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំង​នគរបាល​​ ៧​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ៣​នាក់​ ចាប់​យក​Ice​ ៦,៤២​ក្រាម​,Ke​ ២១,៣២​ក្រាម​ និង​MDMA​ ៨៤,៧៩​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ៥​នាក់​ ចាប់​យក​Ice​ ៣,១០​ក្រាម​ និង​Wy​ ១,៤០​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១,២៤​ក្រាម​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៦០​ក្រាម​។​ 

៦​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១៩,៣១​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៩,៨០​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,៦៨​ក្រាម​ ៕

ដោយ៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖