ភ្នំពេញ ៖ ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។ ជាក់ស្តែង រយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន រួមមាន៖
១. សណ្ឋាគារ រីចេនស៊ី អង្គរ ហូថេល១ – Regency Angkor Hotel 1 (ខេត្តសៀមរាប)
២. សណ្ឋាគារ អង្គរ ហូវើដ – Angkor Howard Hotel (ខេត្តសៀមរាប)
៣. ការីទេសចរណ៍ អង្គរ ទេសចរណ៍ – Angkor Tourism (ខេត្តសៀមរាប)
៤. ការីទេសចរណ៍ អេស៊ា អ៊ិចគ្លូស៊ីវ ធួរ – Asia Exclusive Tours Co.,Ltd (ខេត្តសៀមរាប)
៥. ការីទេសចរណ៍ ខេមបូឌា ហ្វាអ៊ីស្ត ត្រាវែល សឺវីស – Cambodia Far East Travel Service (ខេត្តសៀមរាប)
៦. ការីទេសចរណ៍ ពិភព រស្មី ធួរ & ត្រាវែងល – Piphup Rasmey Tour & Travel ( ខេត្តសៀមរាប)
៧. ការីទេសចរណ៍ ហ្គោ ថូន ត្រាវែល សឺវីស – Go Tone Travel Service (ខេត្តសៀមរាប)
៨. ការីទេសចរណ៍ អេហ្វអិល យីង ត្រាវែល អ៊ិនធើណេសិនណល ធួរីហ្សឹម ឯ.ក – FL Ying Travel International Tourism Co.,Ltd (ខេត្តសៀមរាប)
៩. ការីទេសចរណ៍ ទ្បុង តេង ជូ ហ្ស៊ូ អ៊ិនធើណេសិនណល ឯ.ក – Long Teng Jiu Zhou International Co.,Ltd (ខេត្តសៀមរាប)
១០. ការីទេសចរណ៍ ប៉ាយ ឈាន់ វិន លី ត្រាវែល & ធួរ ឯ.ក – Bai Chuan Wen Ly Travel & Tours Co.,Ltd (ខេត្តព្រះសីហនុ)
សម្រាប់ព័ត៌មាបន្ថែម សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទលេខ 092 779 833 ៕
ប្រភព៖ ក្រសួងទេសចរណ៍