ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៩​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែធ្នូ​​

ចែករំលែក៖

  ​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​ចន្ទ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​១៩​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៦​ ធ្នូ​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៩​នាក់​ រួម​មាន​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​ ៩​នាក់​(​ស្រី​ ១​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​ ៩​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៦​ ខែធ្នូ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ៣១,៦៨​ក្រាម​ និង​១៦​កញ្ចប់​តូច​ ។​ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មាន​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​ ៣​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ៣​ករណី​ ៩​នាក់​។​ 

២​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៥​កញ្ចប់​តូច​។​ 

៣​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ កំពត​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១២,៤៧​ក្រាម​។​ 

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៩,២១​ក្រាម​ ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖