ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៥%

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,២៥%។៊

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៧ ខែធ្នូ​​ ឆ្នាំ​២០២២​ អ្នកឆ្លង​ថ្មី ១៦នាក់​ ,អ្នកជាសះស្បើយ​​ ១៩នាក់​ និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ អ្នកឆ្លងថ្មី​ ១៦នាក់ (អូមីក្រុង)

– អ្នកដំណើរពីបរទេស​ ម្នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 138,551 នាក់

– អ្នកជាសះស្បើយ= 135,401 នាក់

– អ្នកស្លាប់= 3,056 នាក់ ៕

ដោយ : សិលា


ចែករំលែក៖