ភ្នំពេញ ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះជាការលើកឡើងពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។
លោករដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ គឹម សន្តិភាព បានថ្លែងថា, សូមជម្រាបជូនថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) ដែលក្នុងនោះរួមមាន៖
-បន្ថយទោស ៣ ខែ ចំនួន ២១៥ នាក់ (ស្រី ១៧ នាក់)
-បន្ថយទោស ៦ ខែ ចំនួន ៥៤ នាក់ (ស្រី ០៩ នាក់)
-បន្ថយទោស ៩ ខែ ចំនួន ១១ នាក់ (ស្រី ០០ នាក់)
-ការបន្ថយទោស ១២ ខែ ចំនួន ០២ នាក់ ( ស្រី ០០ នាក់)
-លើកលែងទោស ចំនួន ១នាក់ ( ស្រី ១នាក់) ។
សូមអរគុណ! ៕
ដោយ ៖ សិលា