ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីក្នុងបទល្មេីសជាក់ស្តែង។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វេីឡេីងកាលពីយប់ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង២៣និង០០នាទីនៅចំណុច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជា សំណាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០២ថង់(ទម្ងន់០.៨៩ក្រាម)សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវសេរីចាស់ពណ៌ខ្មៅគ្មានស្លាកលេខ។
ករណីនេះសមត្ថកិច្ចនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖ អរុណរះ