ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយនឹងគ្រួសារសព និងជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond CITY

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  បានបង្ហោះផេកផ្លូវការថា, យើងខ្ញុំជាថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយនឹងគ្រួសារសព និងជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យ នៅកាស៊ីណូ Grand Diamond CITY ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១៖៣០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្តាលឱ្យមនុស្សស្លាប់ជិត២០នាក់ និងរបួសជាច្រើននាក់។

មរណភាព ក្នុងករណីគ្រោះអគ្គិភ័យបណ្តាលឱ្យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន គឺជាសោកនាដកម្មមួយនៅចុងឆ្នាំ២០២២ សម្រាប់កម្ពុជា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុទាំងអស់ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖