ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ឆ្នាំថ្មី២០២៣ សូមប្រិយមិត្ត និងម្ចាស់ក្រុមហ៊ុន ជួបតែសេចក្តីសុខ សេចក្តីចម្រើន (Happy New Year 2023) ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្តមនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ២០២៣ នេះ

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមគោរពថ្វាយព្រះពរ ជូនពរ ដល់ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស ជាទីគោរព! ស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ! 

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្តមនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ២០២៣ តាងនាមថ្នាក់ដឹកនាំ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  និងក្នុងនាមខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គ ប្រោះព្រំនូវសព្ទសាធុការពរដ៏បវរមហាប្រសើរជូនចំពោះ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស ជាទីគោរព! ស្រឡាញ់ ប្រិយមិត្ត និងម្ចាស់ក្រុមហ៊ុន ជាដៃគូពាណិជ្ជកម្ម  សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបាន ជោគជ័យដ៏ធំធេងថែមទៀត ក្នុងបេសកកម្មដឹកនាំ រកស៊ី បំពេញការងារ និង រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ក្រោមម្លប់សន្តិភាពនេះ ។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស ជាទីគោរព! ស្រឡាញ់  ប្រិយមិត្ត និងម្ចាស់ក្រុមហ៊ុន ជាដៃគូពាណិជ្ជកម្ម សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពីនាងខ្ញុំ កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងសហការី ទាំងអស់


ចែករំលែក៖