ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះថា៖ មានករណីក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ធ្លាក់ចូលទឹកសមុទ្របណ្តាលឱ្យលង់ស្លាប់ នៅស្រុកគីរីសាគរ។
របាយការណ៍ដដែលបន្តថា ករណីបានធ្វេីឡេីងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០និង៥០នាទី នៅចំណុចផែរបស់ឈ្មោះ ឌឹម ច័ន្ទឌី ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
សពមានឈ្មោះ សៀន ជិកឈីង ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ សៀន សុភាព អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងម្តាយឈ្មោះ ឡង សុវណ្ណារី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ្នំពេញ ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖សហការី