ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោរយំពីសំណាក់សាច់ញាតិក្រុមគ្រួសារខណ:ប្រទះឃើញចង.កសម្លាប់ខ្លួនដោយបានយកខ្សែក្របីចង.កភ្ជាប់ទៅចំរ៉ឹងបង្អួចបន្ទប់ដេករបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃត្រង់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៣នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ បញ្ញាសិទ្ធិ អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ព្រមទាំងគ្រូពេទ្យបានចុះមកពិនិត្យដោយសន្និដ្ឋានថាពិតជាស្លាប់ដោយចង.កសម្លាប់ប្រាកដមែនដោយបានយកខ្សែក្របី ចង.ក ភ្ជាប់ទៅចំរ៉ឹងបង្អួចបន្ទប់ដេករបស់ខ្លួន បណ្ដាលឲ្យស្លាប់ខណៈមិនមានស្នាកស្នាមសំគាល់ជារឿងឃាតកម្មនោះទេប៉ុន្តែសមត្ថកិច្ចបានឃើញទូរស័ព្ទនៅក្បែរសព មានលេងឆាតជាមួយមនុស្សស្រីសង្ស័យសង្សារសុំបែក បណ្ដាលឱ្យគិតខ្លីបែបនេះតែម្ដង។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចក៏បានប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន