ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា វាយចំគោលដៅក្រុមប្រឆាំង លើកយកចំនួន ១០ចំណុច នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម : 

១- បើមិនឆ្លៀតប្រើធនធានធម្មជាតិដែលមានដើម្បីផលប្រយោជន៍ជាតិ = ពួកវានឹងថារាជរដ្ឋាភិបាលកម្ពុជាចោលម្សៀត ?

២- ប្រើធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍ប្រទេស = ពួកវាថាបំផ្លាញធនធានធម្មជាតិ?

៣- បក្សប្រឆាំងគឺជាឧបសគ្គនៃការកសាង និងអភិវឌ្ឍន៍ប្រទេស = មានបក្សប្រឆាំងជ្រុលនិយមសន្តិភាពនឹងត្រូវគម្រាមកំហែងនិង បំផ្លាញ?

៤- បើគណបក្សប្រជាជនកម្ពុជាបានដឹងថាពួកប្រឆាំងមានផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា = ម៉្លេះពួកនេះនឹងត្រូវក្សិណក្ស័យយូរមកហើយ?

៥- សាររបស់ជនជាប់ចោទ កឹម សុខា = មាននិន្នាកាចង់ឲ្យមានការសម្របសម្រួលខាងនយោបាយ  = មិនអាចទៅរួចទេ ព្រោះដំណើរការរឿងក្តីកំពុងប្រព្រឹត្តទៅតាមនីតិវិធីរួចហើយ?

៦- អំពើប្រព្រឹត្តល្មើសច្បាប់ = ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់និងត្រូវដោះស្រាយតាមផ្លូវតុលាការ ?

៧- អ្វីជាបញ្ហាផ្លូវច្បាប់ត្រូវដោះស្រាយតាមផ្លូវច្បាប់ = មិនអាចយកមកឡូកឡំជាមួយការងារនយោបាយបានទេ?

៨- ទោះបីផ្លាស់ឆ្នាំថ្មី = ក៏រឿងក្តី កឹម សុខា នឹងនៅតែបន្តតាមនីវិធី?

៩- ការរិបអូសទ្រព្យសម្បត្តិទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ = ជាការត្រឹមត្រូវដោយអនុវត្តតាមសាលក្រមតុលាការ។

១០- ការកាត់ក្តីឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិចាញ់ក្តី = គឺស្តបតាមទង្វើជាក់ស្តែងរបស់ទណ្ឌិតថូបនេះ?៕

ដោយ ៖ សហការី


ចែករំលែក៖