ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស​ ពាក់ស្លាកលេខខេមរភូមិន្ទ​ បេីកបុកគល់ស្ពានអាកាសក្បាលថ្នល់ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តឡិចសុីសRX450h​ក្នុងល្បឿនលឿនហេីយរេចង្កូតទៅបុកគល់ស្ពានអាកាសក្បាលថ្នល់រងការខូចខាតយ៉ាងដំណំ​ សំណាងដែរមិនបង្កឱ្យមនុស្សរងរបួស​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃពុធ​ ទី៤​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ផ្នែកខាងជេីង​ ទល់មុខអគ្គស្នងការនគរបាលជាតិ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះគេឃេីញ​ រថយន្តម៉ាក​ ឡិចសុីសRX450h ពណ៌ស្ក​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​02 , 2-2504 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែជ្រុលទៅបុកគល់ស្ពានអាកាសក្បាលថ្នល់ចំពាក់កណ្ដាលរថយន្តផ្នែកខាងមុខពេញទំហឹង​ បណ្ដាលឱ្យរថយន្តខ្ទេចពីមុខយ៉ាងដំណំ​ ។ ភ្លាមនោះក៏មានបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានបេីកទ្វារចុះពីរថយន្តស្ថានភាពទំនងជាស្រវឹងស្រា​ រួចចាកចេញពីកន្លែងកេីតហេតុទុកថយន្តចោល​ ។ 

      ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួស​នោះឡេីយ​ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងបន្តទៅជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឱ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕

IMG_5212

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖