ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច ហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ចំណែកជនរងគ្រោះដួលរងរបួសបែកមុខបែកមាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៥០នាទី​ថ្ងៃទី៤​  ខែមករា​ ឆ្នាំ២០២៣​នៅចំណុចក្រោមស្ពានអាកាសចោមចៅ​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ជនរងគ្រោះឈ្មោះ សុខ​ ស្រីមុំ​ ភេទស្រីអាយុ៣៥​ឆ្នាំ​ ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ទ្រព្យសម្បត្តិដែលជនសង្ស័យឆក់យកកាបូបទៅនោះមានលុយ២៧,០០០រៀល​ ទូរស័ព្ទម៉ាកoppoមួយគ្រឿង។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1FC-2225 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណ:មកដល់ចំណុចក្រោមស្ពានអាកាសចោមចៅដែលជាកន្លែងកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខមកពីក្រោយហើយក៏លូកដៃឆក់យកកាបូបរបស់ជនរងគ្រោះដែលស៊កដាក់ក្នុងហោប៉ៅខាងស្តាំបានសម្រេច រួចគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះដួលបែកមុខមាត់វង្វេងស្មារតីបាត់ការចងចាំ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ហើយនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ តែដោយសារសួរនាំមិនកេីតក៏ឱ្យបងប្អូននាំយកទៅមន្ទីរពេទ្យព្យាបាលសិនចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖