ព័ត៌មានទាន់ហេតុការណ៍៖

ដាំទឹកទុកចោលផ្ទុះហ្គាសឆេះផ្ទះផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចបុរីម៉នរ៉ានី​ ផ្ទះលេខB 1 ផ្លូវលេខ០៥​ ភូមិស្វាយ​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់បានដាក់ដាំទឹកនៅចង្ក្រានផ្នែកខាងក្រោយហេីយមកអង្គុយលេងនៅខាងក្នុងផ្ទះបន្ទាប់មកស្រាប់តែឮសំឡេងផ្ទុះហ្គាសបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅទេីបផ្អេីលឆោឡោឡេីងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែររាយការណ៍ទៅសមត្ថកិច្ចហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។ 

ក្នុងវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង​ ឡានទឹករបស់បុរីម៉ន​ រ៉ានីចំនួន៣គ្រឿង​ ឡានទឹក​ សង្ឃឹមថ្មី២គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួន១គ្រឿងហេីយអគ្គិភ័យក៏រលត់ទៅវិញ​ ដោយមិនមានមនុស្សរងរបួសនោះទេចំណែកសម្ភារៈដែលខូចខាតនៅខាងក្នុងចង្ក្រានបាយផ្នែកខាងក្រោយខូចខាតទាំងស្រុង៕

IMG_5425 IMG_5428 IMG_5429 IMG_5426

ដោយ៖សុខាសែនជ័យ


ចែករំលែក៖