ព័ត៌មានទាន់ហេតុការណ៍៖

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន! បុរសម្នាក់ធ្វើអត្តឃាតដោយអារ.កសម្លាប់ខ្លួនឯងសង្ស័យគ្រឿងញៀនធ្វើទុក្ខខ្លាំង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២៣នេះថា បុរសម្នាក់បានធ្វើអត្តឃាតដោយអារ.កសម្លាប់ខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង១៦នាទី ថ្ងៃទី០៤ខែមករា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងក្រុមទី០៥ ភូមិបុស្សដូង ឃុំបាសាក់  ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ 

   សមត្ថកិច្ចបានឱ្យដឹងទៀតថា បុរសដែលធ្វើអត្តឃាតដោយខ្លួនឯងនោះគឺដោយសារឥទ្ធិពលនៃគ្រឿងញៀនធ្វើទុក្ខខ្លាំង។

   សមត្ថកិច្ចបានឱ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ រួត ចិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្រុមទី៥ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយជនរងគ្រោះបានធ្វើអត្តឃាតដោយយកកាំបិតកាប់ដំទ្បូងអារផ្តាច់បំពង់កខ្លួនឯងបណ្តាលឱ្យស្លាប់តែម្តង។

   ក្រោយដឹងហេតុការណ៍កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។ ឆ្លងតាមការពិនិត្យពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា សពពិតជាបានយកកាំបិតកាប់ដំទ្បូងអារ.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។ មូលហេតុ ដោយសារប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ) បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖