ភ្នំពេញ ៖ ក្រសួងទេសចរណ៍បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដល់អាជីកម្មទេសចរណ៍ ក្រោយគណៈកម្មការសុខភាពចិនបានប្រកាសនឹងបញ្ចប់ការតម្រូវឱ្យធ្វើចត្តាទ្បីស័កសម្រាប់អ្នកដំណើរចូលក្នុងប្រទេស ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះតទៅ ដោយក្នុងនោះមានការលុបចោលការធ្វើចត្តាឡីស័ករយៈពេល ៥ថ្ងៃ នៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាល និងការបន្តស្នាក់នៅដាច់ដោយឡែកចំនួន ៣ថ្ងៃបន្ថែមទៀតនៅផ្ទះ ដោយគ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត PCR រយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរប៉ុណ្ណោះ ក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនទ្បើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិនតាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលទេសចរចិន (China Ready Accreditation) ដោយបច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន។ក្នុងឆ្នាំ២០២៣នេះ កម្ពុជាព្យាករណ៍ថានឹងអាចទទួលទេសចរចិនរហូតដល់ទៅជិត ២លាននាក់។
ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនបន្ថែមទៀតដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពទទួលទេសចរចិន រួមមាន៖
១. ណានជីង អ៊ិនធើណេសិនណល ហូលីដេ ធួរគ្រុប – Nanjing International Holiday Tour Group Co.,Ltd (រាជធានីភ្នំពេញ)
២. ឌីអិម អ៊ិនធើណេសិនណលត្រាវែល – DM International Travel Co., Ltd (រាជធានីភ្នំពេញ)
៣. អិន.ឌី.អិម អ៊ិនវេសម៉ិន & ធួរីហ្សឹម – N.D.M Investment & Tourism Co.,Ltd (រាជធានីភ្នំពេញ)
៤. អេសធីប៊ី ត្រាវែល & ធួរ – STB Travel & Tours Co., Ltd (រាជធានីភ្នំពេញ)
៥. ៥ អូសិន ខូអិលធីឌី – 5 Oceans Co.,Ltd (រាជធានីភ្នំពេញ)
៦. យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ធួរ – Unite International (Cambodia) Tour (រាជធានីភ្នំពេញ)
៧. វី ហ្គោ ត្រាវែល & ធួរ – We Go Travel & Tour (រាជធានីភ្នំពេញ)
៨. ហុង អ៊ី ត្រាវែល ស៊ែរវីស ខូអិលធីឌី – Hong Yi Travel Service Co.,Ltd (រាជធានីភ្នំពេញ)
៩. ស៊ីហ្គាល ធួរីស & ត្រេឌីង – Seagull Tourist & Trading Co.,Ltd (រាជធានីភ្នំពេញ)
១០. អិម អេស ខេ ត្រាវែល – M.S.K Travel (រាជធានីភ្នំពេញ)
១១. វើលដ៍ អិចប្រេស – World Express Co.,Ltd (រាជធានីភ្នំពេញ)
១២. មេគង្គ ឌីសខាវើរី – Mekong Discovery Co., Ltd (រាជធានីភ្នំពេញ)
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទ ឬ Telegram លេខ 092 779 833 ៕
ដោយ : សហការី