ខេត្តក្រចេះ ៖ នៅយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០៖៣០នាទី នៅសុខៗស្រាប់តែមានភ្លើងឆាបឆេះរោងមួយសង់ទុកចោល របស់លោកសៀម គឹមតឹម សមត្ថកិច្ចថាអត់មានខូចខាតសម្ភារៈអ្វីនោះទេ នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា: នៅយប់ថ្ងៃកើតហេតុខាងលើ មានករណីអគ្គិភយ័ឆេះ រោងមួយកន្លែងរបស់ឈ្មោះ សៀម គឹមតឹម ភេទប្រុស អាយុ៤៦ឆ្នាំ ចំនួន ១ ខ្នង ទំហំ ១០ម៉ែត្រ×១៥ ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ។
សមត្ថកិច្ចបញ្ជាក់ទៀតថា: ចំពោះសម្ភារៈ ជាផ្ទះទុកចោល (មិនមានខូចខាតសម្ភារៈអ្វីនោះទេ)។
ចំណែកមូលហេតុ:កើតឡើងនៃការឆាបឆេះនោះ សមត្ថកិច្ចថាមិនទាន់ដឹងនៅឡើយកំពុងស្រាវជ្រាវ ដើម្បីបញ្ជាក់រកមូលហេតុក្នុងការឆាបឆេះនេះ។
សូមរំលឹកថា: នេះបើតាមការលួចបង្ហើបឲ្យដឹងពីអ្នកជិតខាង គេសង្ស័យថា: មានគេលួចដុត ព្រោះរោងនេះជារោងស្តុបឈើនៅឆ្ងាយពីផ្ទះ ធ្វើសិប្បកម្មពីមុនមកជារបស់ម្ចាស់ផ្ទះខាងលើ។ ហើយក៏មានឈើមួយចំនួននៅសេសសល់ ក្រោយពីសមត្ថកិច្ចជួយពន្លត់ភ្លើងរួច ជាក់ស្តែងឈើដែលត្រូវភ្លើងឆេះអស់ក្នុងរោងនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ព្រោះសមត្ថកិច្ចមិនអាចបញ្ជាក់បានឡើយ ព្រោះកំពុងធ្វើការ រកមូលហេតុ និងស្រាវជ្រាវ ៕
ដោយ៖ មាស សុផាត