ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី (ស.ស.យ.ក) ធ្វើជាថ្នាក់ដឹកនាំ គឺលំបាក ដោយសារថ្នាក់ដឹកនាំ ត្រូវមានការទទួលខុសត្រូវ និងការលះបង់ខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ធ្វើជាថ្នាក់ដឹកនាំ គឺលំបាក ដោយសារថ្នាក់ដឹកនាំ ត្រូវមានការទទួលខុសត្រូវ និងការលះបង់ខ្ពស់ ។ នេះជាការថ្លែងរបស់ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ 

«ចំណេះដឹង ជាមូលដ្ឋានដើម្បីដឹកនាំ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការចេះប្រើប្រាស់ចំណេះដឹងដែលមាន ឱ្យស្របតាមបរិបទ និងគោលដៅដែលចង់បាន» នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់អង្គសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី ១ ដល់ជំនាន់ទី៨ក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣។

ទន្ទឹមនឹងការលើកឡើងខាងលើ លោកប្រធានស.ស.យ.ក. ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំបណ្តុះ សម្រួចសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត តាមរយៈការរៀនពីទ្រឹស្តី រៀនពីការសង្កេតពីថ្នាក់ដឹកនាំ និងការរៀនពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជោគជ័យក្នុងភារកិច្ចការងារសម្រាប់ខ្លួនឯង និងសង្គមជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖