អន្តរជាតិ៖ មន្ត្រីតុលាការទុយនេស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះថា៖ មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីបានជិះទូកដែលផ្ទុកមនុស្សលើសចំណុះ ដែលពោរពេញដោយជនចំណាកស្រុកប៉ុនប៉ងឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេសអុីតាលី។
មន្ត្រីតុលាការទុយនេស៊ី បាននិយាយបន្ថែមថា មនុស្ស១០នាក់ទៀតកំពុងបាត់ខ្លួនពីក្នុងទូក ខណៈដែលឆ្មាំសមុទ្របានជួយសង្គ្រោះ ២០នាក់ទៀត។
បើយោងតាមក្រុមសិទ្ធិមនុស្សបានបញ្ជាក់ថា មនុស្សជាង ២៥,០០០នាក់បានស្លាប់ ឬបាត់ខ្លួនដោយព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីឆ្នាំ២០១៤ ខណៈដែលជនជាតិទុយនេស៊ីជាង ១៨,០០០នាក់បានធ្វើដំណើរតាមទូកទៅកាន់អឺរ៉ុប ក្នុងឆ្នាំ២០២២កន្លងទៅនេះ៕ ដោយ៖ស តារា
ប្រភព៖ RT