ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនជាតិចិនពីរនាក់ដែលកំពុងធ្វេីដំណេីរតាមឡំប្រឺតាបានសម្រេច រួចជិះរត់គេចខ្លួនបាត់ទៅ បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ អុឹង សុភ័គ អធិការរងនៃអធិការដ្ឋានខណ្ឌទួលគោក បានឱ្យដឹងថា ក្រោយពីបានទទួលដំណឹងថា មានករណីជនសង្ស័យ១ក្រុមបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃ ម៉ាក IPhone 12 ពីជនជាតិចិនពីរនាក់ដែល កំពុងតែធ្វេីដំណេីរតាមឡំប្រឺតាបានសម្រេចរួចជិះរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗនោះលោកបានចុះដឹកនាំកម្លាំងផ្ទាល់ឆែកមេីលតាមកាមេរ៉ា សុវត្ថិភាព ល្បាតពួនស្ទាក់ និងបានកំណត់មុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតបានបីនាក់ ក្នុងនោះម្នាក់ជាអ្នកធ្វេីសកម្មភាពឆក់ និងពីរនាក់ទៀតជាអ្នកបិទគូទ រួចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីសួរនាំ និងកសាងសំណំុរឿងចាត់ការតាមនីតិវិធីបន្ត ។
គួរបញ្ជាក់ផងដែរថា៖ ការបេីកប្រតិបត្តិការស្វែងរកជនសង្ស័យជាចោរឆកខាងលេីនេះ គឺប្រេីរយៈពេលមិនដល់មួយម៉ោងផង កម្លាំងសមត្ថកិច្ចក៏បានបំបែកសំបុកក្រុមចោរឆក់យ៉ាងសកម្ម បានជាបន្តបន្ទាប់នៅម្ដុំផ្លូវរទេះភ្លេីង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកអធិការរងបានបន្តទៀតថា៖ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការអនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព គ្មានចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងមូលដ្ឋាន ដោយមានប៉ុន្មាន គឺបង្រ្កាបប៉ុណ្ណឹង ៕
ដោយ ៖ ភារ៉ា ដង្កោ