ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយទោ សេង ធារិន ៖ គាំទ្រការលើកឡើងរបស់សម្តេចតេជោព្រឹកមិញពេញទំហឹង

ចែករំលែក៖

  ខេត្តបាត់ដំបង ៖ ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារព្រមានអនុវត្តច្បាប់ចំពោះអ្នកនយោបាយណាដែលបានវ៉ៃប្រហារ និងចោទមកលើគណបក្សប្រជាជនកម្ពុជាថា ជាចោរលួចសន្លឹកឆ្នោត ។ នេះជាការលើកឡើងដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៦ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ 

លោកបានលើកឡើងថា, ការចោទប្រកាន់បែបនេះ មិនមែនជាសិទ្ធិបញ្ចេញមតិក្នុងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីនោះទេ តែគឺជាការចោទប្រកាន់ មួលបង្កាច់ដោយចេតនា និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សត្រូវបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ដោយឆន្ទៈ តម្លាភាព និងសុចរិតភាពបំផុតពីសំណាក់ប្រជាពលរដ្ឋ ។ លោកបន្តថា, កន្លងមក គណបក្សប្រជាជនកម្ពុជាបានរងគ្រោះច្រើនពេកហើយ ពីសំណាក់ក្រុមអ្នកនយោបាយអស់ទាំងនោះ  ពួកគេតែងតែយកគណបក្សប្រជាជនធ្វើជាសត្រូវ រិះរកគ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញប្រជាប្រិយភាពគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែនៅពេលគណបក្សប្រជាជនប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ គេបែរជាចោទថា ប្រើអំណាចតុលាការគម្រាមកំហែងអ្នកប្រជាធិបតេយ្យ បំបិទសិទ្ធិបញ្ចេញមតិទៅវិញ ! ។

 លោកបានបញ្ជាក់ថា,   ខ្ញុំយល់ថា ប្រសិនបើពួកអ្នកនយោបាយទាំងនេះគេពិតជាអ្នកយល់ពីប្រជាធិបតេយ្យពិតប្រាកដ ជាអ្នកធ្វើនយោបាយតម្កល់ប្រយោជន៍ជាធំ ពួកគេមិនជ្រើសយកវិធីសាស្ត្រដូចសព្វថ្ងៃនេះទេ ។ គោលបំណងពិតរបស់ពួកគេគឺ ធ្វើយ៉ាងណាបំផ្លាញគណបក្សប្រជាជនកម្ពុជា តាមរយៈ ការញុះញង់ឲ្យមានបដិវត្តកើតឡើង ព្រោះបើគេរំពឹងលើការប្រកួតប្រជែងតាមការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ គេគ្មានសង្ឃឹមនឹងយកឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ៕

ដោយ : សិលា


ចែករំលែក៖