ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ខូចខាតទាំងស្រុង ដោយសារផ្ទុះចង្ក្រានហ្គាស បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣៥នាទី ស្ថិតនៅក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ ៦មx៨ម សង់ពីឈេីខាងលេីប្រក់ស័ង្កសី ថ្មខាងក្រោម ជាកម្មសិទ្ធិឈ្មោះ វូ សាវី ភេទប្រុស (ជាប្តី) និងឈ្មោះ អ៊ន ចាន់នន ភេទស្រី (ជាប្រពន្ធ)។ហេតុការណ៍នេះបណ្ដាលឱ្យខូចខាត៖ សម្ភារប្រេីប្រាស់ក្នុងផ្ទះឆេះទាំងស្រុងផ្នែកខាងលេីនៃផ្ទះ និងផ្ទះបាយបានឆេះអស់ទាំងស្រុង ,ប្រាក់ដុល្លារ៧០០០ដុល្លារ និងប្រាក់រៀល១,២០០,០០០រៀល។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានករណីខាងលើ កម្លាំងនគរបាលស្រុកពញាឮ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានទៅជូយធ្វើអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង៖
រថយន្តអធិការដ្ឋានស្រុកពញាឮ១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ១គ្រឿង អគ្គីភ័យបានរលត់ជាស្ថាពរនៅវេលាម៉ោង៩និង៣០នាទី។
ករណីខាងលើនេះគឺបណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស៕
ដោយ៖ស្អាងជ័យ