ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ ទី៥ និងទី៦ ក្នុង គម្លាតពី ៤ទៅ ៦ខែ។
លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ ទី៥ និងទី៦ ក្នុង គម្លាតពី ៤ទៅ ៦ខែ ព្រមទាំងដូសជំរុញបន្ត បន្ទាប់បែបជាប្រចាំធម្មតាក្នុងគម្លាត ៦ខែក្រោយការចាក់ដូសចុងក្រោយ) ដើម្បី ចូលរួមរក្សាបាននូវភាពសាំបុគ្គលរឹងមាំ ក៏ដូច ជាភាពសាំសហគមនរឹងមាំ នៅក្នុងបរិបទ ប្រយុទ្ធប្រឆាំងនឹងការចម្លងរាលដាលនៃវីរុស កូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងខ្លួនថ្មី ៗ ដូចជា XBB, XBB 1.5, BQ1, BA 5.2, BF.7, BA 2.75, BA 4.6, BA 2.3. 20, S ពពួកបម្លែងខ្លួនរាប់រយផ្សេងៗទៀតដែលមិន អាចរៀបរាប់អស់ឡើយ។ បើបុគ្គលមិនបាន ទៅចាក់ដូសជំរុញទីបន្តបន្ទាប់បានត្រឹមត្រូវ ទេនោះ អង់ទីគ័រក្នុងសរីរាង្គបុគ្គលនឹងធ្លាក់ចុះ ជាបណ្តើរ ក្នុងរយៈពេលពី ៤ –៦ខែឡើងទៅ ហើយនឹងអាចចុះអស់សឹងតែដល់សូន្យប៊ើ គម្លាតកាន់តែយូរជាងនេះ ដែលទុកលំបាក ធំធេងផ្តល់ជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ផ្ទុះឡើងសារជាថ្មីនៅក្នុងសហគ មន៍យើងដោយផ្តើមចេញពីភាពថមថយនៃ ភាពស៊ាំរបស់បុគ្គល។ ដូច្នេះ យើងមិនត្រូវ មើលរំលងលទ្ធភាពនៃការវាយលុករបស់ពពួក អូមីក្រុងបម្លែងខ្លួនថ្មីៗនាពេលនេះ និងនាពេល ខាងមុខនេះឡើយ។
លោកស្រីវេជ្ជបណ្ឌិត បន្តថា, សុខភាពរបស់បងប្អូន គឺពឹងផ្អែកទាំងស្រុងលើ ការទទួលខុសត្រូវរបស់បុគ្គល ក្នុងការបន្តការ ការពារខ្លួន (ពាការពារ និងពាកុំ) និងការស្ម័គ្រ ចិត្ដទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសជំរុ ញបន្តបន្ទាប់ ដោយមិនមានការរើសអើងវ៉ាក់សាំងឡើយ។ វ៉ាក់សាំងកូវីដ–១៩ ដែលមាន ក្នុងបញ្ជីរប្រើប្រាស់បន្ទាន់របស់
អង្គការសុខភាពពិភពលោក (WHO) ដែល កម្ពុជាកំពុងតែប្រើប្រាស់ មានប្រសិទ្ធិភាព ជួយដល់អាយុជីវិតមនុស្ស កាន់បន្ថយបានជា អតិប្បរិមានូវអត្រាឈឺធ្ងន់ធ្ងរ អត្រាស្លាប់ និង អត្រាចូលសម្រាកពេទ្យដោយសារជំងឺកូ វីដ-១៩។
សូមអរគុណ ៕
ដោយ ៖ សិលា