ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី១ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ២កន្លែង

ចែករំលែក៖

ភ្នំពេញ​៖ ​កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១​ ដឹកនាំដោយលោក​ កង​ វង​ ចៅសង្កាត់បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូចំនួន២កន្លែងនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣នឹង៣៥នាទី រសៀលថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៣។ 

  អាជ្ញាធរបានឱ្យដឹងថា​ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​ តេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជាឱ្យបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមថាមានមេល្បែងស៊ីសងបានលួចដាក់ទូរស្សន៍លេងល្បែងស៊ីសងប្រភេទឆ្នោតឡូតូ ទេីបលោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ ដឹកនាំក្រុមការងារចុះបង្ក្រាបនឹងដកហូតសម្ភារៈពាក់ព័ន្ធមករក្សាទុកថែមទាំងធ្វេីកិច្ចសន្យាបញ្ឃប់រាល់ការលេងល្បែងស៊ីសងតទៅទៀតបេីមិនគោរពតាមកិច្ចសន្យានឹងប្រឈមមុខច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖