ព័ត៌មានទាន់ហេតុការណ៍៖

ACU ៖ ម្សិលមិញនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣២០ច្បាប់ ,សរុបទាំងអស់ស្មើនឹង១៨,២៩០ច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់អោយដឹងថា, នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 320ច្បាប់ ។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ ។

អង្គភាពប្រឆាំងអំពើពុករលួយ បានលម្អិតថា, នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 320ច្បាប់ ។ 

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា, គិតត្រឹមថ្ងៃពុធ ទី១១ នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 18,290ច្បាប់ ។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០នាទីព្រឹកដល់ម៉ោង០៥:០០នាទីល្ងាច៕

ដោយ ៖ សិលា


ចែករំលែក៖