ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ចំនួន ១០ចំណុចសំខាន់ៗដូចខាងក្រោម :

១- ថាចង់បានសភាពការណ៍នយោបាយល្អសម្រាប់ការបោះឆ្នោត = តែចេះតែបង្កើតបញ្ហាជាបន្តបន្ទាប់?

២- គង់ គាំ ទទួលស្គាល់ថាបាននិយាយប៉ះពាល់លើសិទ្ធិអ្នកដទៃ = មិនមែនវាយប្រហារគេធ្វើឲ្យខូចកិត្តិយសគេហើយគ្រាន់តែសុំទោសមួយម៉ាត់រួចខ្លួនទេ?

៣- ការទទួលកំហុសមានន័យថាបានប្រព្រឹត្តខុស = បើបានប្រព្រឹត្តខុសហើយត្រូវទទួលខុសត្រូវចំពោះកំហុសនោះ?

៤- សកម្មភាពរបស់ទណ្ឌិតក្រៅច្បាប់ក្បត់ជាតិបញ្ជាក់ច្បាស់ថាទណ្ឌិតរូបនេះមានពាក់ព័ន្ធជិតស្និទ្ធជាមួយភ្លើងទៀនមិនអាចប្រកែកបាន = ដែលមានពិរុទ្ធភាពនឹងច្បាប់ស្តីពីគណបក្សនយោបាយ?

៥- ការគ្រប់គ្រងអំណាចជាង៤០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាគឺតាមឆន្ទៈរបស់ប្រជាជនកម្ពុជា = ទោះជាការច្រណែនក៏មិនអាចធ្វើអីបានដែរ?

៦- រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ទេសចរណ៍ចិន = កុំយកបាតុភាពអសកម្មមួយចំនួនមកធ្វើជារឿងរួមឲ្យសោះ?

៧- ក្រុមឧទ្ទាមក្រៅច្បាប់ទាល់ច្រកមករកស៊ីទាយម្តងវិញ = ទាយលំអៀងទៅរកខាងខ្លួនឯង?

៨- គណបក្សប្រជាជនកម្ពុជាមួយថ្ងៃៗកាន់តែរឹងមាំ = កុំសង្ឃឹមថាជួបគ្រោះភ័យក្នុង១០ឆ្នាំម្តងឲ្យសោះ?

៩- ក្រុមឧទ្ទាមក្រៅច្បាប់ប្រើវិធីថ្មីដោយបង្កើនវាយប្រហារលើគណបក្សកាន់អំណាចដើម្បីបង្កររឿងឲ្យបក្សកាន់អំណាចប្តឹង = ក្នុងគោលបំណងឲ្យមានបណ្តឹងលើខ្លួនអាលនឹងចោទថាមានគាបសង្កត់ដោយយកតុលាការមកប្រើជាឧបករណ៍?

១០- ការដោះស្រាយយកដីនិងផ្ទះរបស់ក្រសួងការបរទេសមកវិញ = គឺប្រើមធ្យោបាយផ្លូវច្បាប់ទាំងអស់? ៕

ដោយ : សហការី


ចែករំលែក៖