ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិនបានកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ ២០២២។
ទិន្នន័យពីរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិនចេញផ្សាយនៅថ្ងៃទី១៣ ខែមករាបានបង្ហាញថាទំហំពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិនក្នុងឆ្នាំ២០២២ បានកើនឡើង ២៩,៣% និងឈានដល់កំណត់ត្រាថ្មី គិតជាទឹកប្រាក់មានដល់ទៅ ១៩០,២៧១ពាន់លានដុល្លារ។
យោងតាមទិន្នន័យនេះ ប្រទេសចិនបាននាំចេញទំនិញមានតម្លៃ 76.122 ពាន់លានដុល្លារទៅកាន់ប្រទេសរុស្ស៊ី កើនឡើង 12.8% បើធៀបនឹងឆ្នាំ 2021។ ទន្ទឹមនឹងនោះ ទំនិញពីរុស្ស៊ីទៅកាន់ទីផ្សារចិនកើនឡើង 43.4% ស្មើនឹង 114.149 ពាន់លានដុល្លារអាមេរិក។
ក្នុងខែធ្នូតែមួយគត់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឡើងដល់ ១៧,៨០៥ ពាន់លានដុល្លារ។ ក្នុងនោះ រុស្ស៊ីបាននាំចេញទៅចិន ៨,៩៩៦ ពាន់លានដុល្លារ ខណៈដែលចិនបាននាំចេញទំនិញទៅរុស្ស៊ី ៨,៨០៨ ពាន់លានដុល្លារ។
នៅឆ្នាំ២០២២ រុស្ស៊ីក្លាយជាប្រទេសនាំមុខគេលើកំណើនពាណិជ្ជកម្មជាទូទៅ និងការនាំចេញជាពិសេសទៅកាន់ប្រទេសចិន។ នៅឆ្នាំ 2021 ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង 35.8% ហើយឈានដល់កំណត់ត្រាមួយដោយមានទឹកប្រាក់ 146.887 ពាន់លានដុល្លារ។
ទីក្រុងមូស្គូ និងប៉េកាំងធ្លាប់បានកំណត់គោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ 200 ពាន់លានដុល្លារនៅឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងមូស្គូថ្មីៗនេះបាននិយាយថា ប្រទេសចិន និងរុស្ស៊ីអាចឈានដល់កម្រិតនោះនៅចុងឆ្នាំនេះ។
មុនពេលទីក្រុងមូស្គូចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង 16% នៃពាណិជ្ជកម្មបរទេសសរុប។ បន្ទាប់ពីសង្គ្រាម តួនាទីរបស់ទីក្រុងប៉េកាំងកាន់តែបង្ហាញឱ្យឃើញក្នុងបរិបទនៃការលំបាកផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី មុនពេលមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិច។ រុស្ស៊ីស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយចិន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមអុិនធឺណេតជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ លោកពូទីនបានកោតសរសើរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យថាមពល៕ ដោយ៖ ធីរីណា
រូបថត ៖ Getty