ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១៦ខែ​ មករាឆ្នាំ២០២៣ វេលាម៉ោង​ ០៨និង​ ៣០​ នាទីព្រឹក កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវជាតិលេខ៥ ភូមិ​ ផ្សារតូច សង្កាត់​ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១ នាក់ ឈ្មោះ​ ណុំ ប៊ុនថន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុង  ភូមិ​ ក សង្កាត់ ច្រាំង ចំរេះ២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ  ៕ 

    – សម្ភារ:ដកហូតមាន ៖ 

១/ ក្រាម ពណ៌ ស ថ្លា ចំនួន ០២ កញ្ចប់

២/ ទូរស័ព្ទ ដៃចំនួន ០១ គ្រឿង 

៣/ ម៉ូតូ ម៉ាកហុងដាC125 មួយ គ្រឿង ឆ្នាំ ២០២២ ផ្លាកលេខ ភ្នំពេញ 1JL 2171 ។

 ចំពោះមុខកំលាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖