របៀបរស់នៅដែលនាំទៅរកអាយុមធ្យមទាប និងការធ្វើចំណាកស្រុកគឺបានបង្កឱ្យមានអតុល្យភាពភេទរវាងបុរស នឹងស្ត្រីនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
យោងតាម World Atlas ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិអតុល្យភាពយេនឌ័រ។ ដូចជាប្រទេសចិនមានបុរសច្រើនជាងស្ត្រី ប៉ុន្តែក៏មានប្រទេសជាច្រើនដែលត្រូវដោះស្រាយបញ្ហាផ្ទុយគ្នា គឺស្ត្រីច្រើនជាងបុរស។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានបុរសទាបជាងគេលើពិភពលោក៖
១. ប្រទេសនេប៉ាល់៖
ប្រទេសនេប៉ាល់ជាប្រទេសដែលមានភាគរយបុរសទាបបំផុតក្នុងពិភពលោក។ ប្រទេសនេប៉ាល់មានប្រជាជនចំនួន ២៩ លាននាក់ដែលក្នុងនោះស្ត្រីមានចំនួន 54.19% ។ នេះគឺជាប្រទេសដែលមានភាគរយបុរសទាបបំផុតនៅក្នុងពិភពលោក។
មូលហេតុចម្បងនៃបញ្ហានេះគឺកត្តាវប្បធម៌ និងអាហារូបត្ថម្ភ ដែលធ្វើឱ្យអាយុជាមធ្យមរបស់ស្ត្រីនេប៉ាល់មានអាយុលើសពី 3 ឆ្នាំរបស់បុរស។ ហេតុផលមួយទៀតគឺការធ្វើចំណាកស្រុក ដោយសារបុរសជនជាតិនេប៉ាល់ជាច្រើនត្រូវស្វែងរកការងារធ្វើនៅក្រៅប្រទេស។
២. ឡាតវី៖
នៅក្នុងរចនាសម្ព័ន្ធប្រជាជននៃប្រទេសឡាតវីស្ត្រីមានចំនួន 53.91% ។ នេះក៏ជាប្រទេសដែលស្ត្រីមានកម្ពស់ជាមធ្យមខ្ពស់ជាងគេក្នុងពិភពលោក។ ដើម្បីដោះស្រាយបញ្ហាអតុល្យភាពយេនឌ័រ រដ្ឋាភិបាលឡាតវីធ្លាប់បានស្នើ «ស្ត្រី១០នាក់អាចយកប្តីតែម្នាក់»។
៣. លីទុយអានី៖
យោងតាមជំរឿនឆ្នាំ 2022 សមាមាត្រនៃស្ត្រីនៅក្នុងរចនាសម្ព័ន្ធប្រជាជននៃប្រទេសលីទុយអានីគឺ 53.71% ។ មូលហេតុចម្បងសម្រាប់ប្រទេសនេះគឺភាពខុសគ្នាដ៏ធំនៅក្នុងអាយុសង្ឃឹមរស់នៅ។ នៅប្រទេសលីទុយអានី អាយុកាលជាមធ្យមសម្រាប់ស្ត្រីគឺ 81 ឆ្នាំ ខណៈដែលបុរសមានអាយុ 70 ឆ្នាំ។
៤.អ៊ុយក្រែន៖
អ៊ុយក្រែនជាប្រទេសមួយដែលមានសមាមាត្រស្ត្រី ៥៣,៦៧% នៃប្រជាជន។ ផលវិបាកនៃសង្គ្រាមលោកលើកទីពីរ និងអត្រាកំណើតទាប គឺជាមូលហេតុចម្បងនៃអតុល្យភាពរវាងបុរសនឹងស្ត្រីនៅក្នុងប្រទេសអ៊ុយក្រែន។
5. រុស្ស៊ី៖
នៅប្រទេសរុស្ស៊ីសមាមាត្រនៃស្ត្រីនៅក្នុងរចនាសម្ព័ន្ធប្រជាជនគឺ 53.65% ។ ស្ថិតិមិនពេញលេញមួយបាននិយាយថា មានស្ត្រីប្រហែល 10 លាននាក់នៅទីនេះកំពុងប្រឈមមុខនឹងបញ្ហាមិនអាចរៀបការបាន។ អាយុកាលជាមធ្យមរបស់បុរសរុស្ស៊ីគឺ 67,5 ឆ្នាំខណដែលស្ត្រីមានរហូតដល់ 78 ឆ្នាំ។
6. បេឡារុស្ស៖
ស្ត្រីមានចំនួន 53.44% នៃចំនួនប្រជាជន 10 លាននាក់របស់ប្រទេសបេឡារុស្ស។ ដូចប្រទេសជិតខាងរុស្ស៊ី និងអ៊ុយក្រែនដែរ បញ្ហារបៀបរស់នៅនាំឱ្យអាយុជាមធ្យមរបស់បុរសនៅប្រទេសបេឡារុស្សមានអាយុខ្លីជាងស្ត្រីប្រហែលប្រាំបួនឆ្នាំ។
7. អែលសាល់វ៉ាឌ័រ៖
ប្រទេសអាមេរិកកណ្តាលនេះមាន 53.19% នៃចំនួនប្រជាជនជាស្ត្រី។ មូលហេតុចម្បងនៃស្ថានភាពនេះគឺដោយសារតែចំនួនដ៏ច្រើននៃបុរសដែលមានអាយុធ្វើការនៅ El Salvador បានធ្វើចំណាកស្រុកទៅក្រៅប្រទេស។
៨.អាមេនី៖
ប្រទេសដែលមានប្រវត្តិចំណាកស្រុកយូរមកហើយមានអត្រាស្ត្រី ៥២,៩៧%។ ទំនៀមទម្លាប់នេះ រួមជាមួយនឹងអំពើប្រល័យពូជសាសន៍កាលពីអតីតកាល បានធ្វើឱ្យចំនួនបុរសនៅអាមេនីទាបជាងស្ត្រី។
9. ព័រទុយហ្គាល់៖
យោងតាមស្ថិតិឆ្នាំ 2022 សមាមាត្រនៃស្ត្រីនៅក្នុងរចនាសម្ព័ន្ធប្រជាជននៃប្រទេសព័រទុយហ្គាល់គឺ 52.69% ។ បុរសជនជាតិព័រទុយហ្គាល់មួយចំនួនធំបានធ្វើដំណើរទៅប្រទេសផ្សេងទៀតដើម្បីស្វែងរកការងារ។ អ្នកទាំងនោះភាគច្រើនមិនបានត្រឡប់ទៅស្រុកកំណើតវិញទេ។
10.អេស្តូនី៖
ក្នុងនាមជាប្រទេសដែលមានប្រវត្តិយោធាដ៏ស្មុគស្មាញ សមាមាត្រនៃស្ត្រីនៅអេស្តូនីសព្វថ្ងៃនេះគឺ 52.62% ។ ជម្លោះកន្លងមកគឺជាមូលហេតុចម្បងនៃអតុល្យភាពរវាងបុរសនឹងស្ត្រីនៅក្នុងប្រទេសនេះ៕ ដោយ៖ ធីរីណា
រូបថត៖ WA