ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លើកឡើង ១០ចំណុចសំខាន់ៗដូចខាងក្រោម ៖
១- មានស៊ី អត់សែន = ឥឡូវមានសែន អត់ស៊ី? ស្មើភាពគ្នា?
២- មានតែប្រជាជនកម្ពុជាទេដែលមានសិទ្ធិវាយតម្លៃសភាពការណ៍របស់ប្រទេសជាតិ = ប្រជាជនកម្ពុជាកំពុងរស់នៅក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យកំពុងរីកលូតលាស់ ការគោរពនិងអនុវត្តច្បាប់កំពុងធ្វើឲ្យកម្ពុជាជានីតិរដ្ឋ?
៣- ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយនីមួយៗដោយគ្មានការបង្ខិតបង្ខំទេ?
៤- បើបក្សណាថាបរិយាកាសនយោបាយមិនល្អ = មិនបាច់ដាក់ពាក្យទៅ គ.ជ.ប ទេទុកឲ្យគណបក្សផ្សេងដាក់ពាក្យប្រកួតប្រជែងទៅ?
៥- ការចូលរួមប្រកួតប្រជែងបោះឆ្នោតគឺជាសិទ្ធិរបស់គណបក្សនយោបាយ = អត់មានជនណាឬគណបក្សនយោបាយណាមានសិទ្ធិរារាំងឬជំទាស់ទេ?
៦- នៅកម្ពុជាមានគណបក្សនយោបាយជាង៤០គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ = បើមានគណបក្សណាមួយមិនចូលរួមការបោះឆ្នោតនឹងមានគណបក្សច្រើនទៀតចូលរួមប្រកួតប្រជែងការបោះឆ្នោត?
៧- កុំយល់ថាអត់ពីគណបក្សមួយ = បក្សដទៃចូលរួមការបោះឆ្នោតមិនបានឲ្យសោះ ច្រឡំធំហើយ?
៨- លោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការពីការចេញសែកស្អុយ = តិចថាគាបសង្កត់បក្សប្រឆាំងធ្វើឲ្យបរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតអាប់អួរទៅ?
៩- ការចេញសែកអត់លុយគឺជាបទល្មើសព្រហ្មទណ្ឌ = មិនមែនជារឿងនយោបាយទេ តិចថាជារឿងនយោបាយទៅ?
១០- បក្សប្រឆាំងទាមទារឲ្យដោះលែងទណ្ឌិត = មិនមានដោះលែង បែរជាថែមជាប់គុកទៀត ដោយសារមានបទល្មើសថែម? ៕
ដោយ ៖ សហការី