ខេត្តកំពង់ធំ ៖ ក្មេងស្រីកំព្រាឪពុកម្តាយម្នាក់ ដែលជាជនរងគ្រោះត្រូវបានជនដៃដល់ដែលមានគ្នាបីនាក់បានវាយធ្វើបាបយ៉ាងខ្លោចផ្សា និងបានថតវីដេអូបង្ហោះ ឱ្យនាងមើលដ៏ឈឺចុកចាប់បំផុត ។
សកម្មភាពប្រើអំពើហិង្សាដ៏សែនអសីលធម៌ បង្កឡើងដោយក្រុមយុវតី មកលើយុវតីម្នាក់ជាកូនក្រខ្សត់ កំព្រាឪពុកម្តាយ ដែលត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រមាណជិត ១នាទី មើលហើយ ពិតជាខ្លោចចិត្ត អាណិតនាងពន់ពេក ខណៈរងនូវអំពើ ឃោរឃៅ អយុត្តិធម៌ ក្រោមកណ្តាប់ដៃយុវតី ចិត្តកំណាច ជាមនុស្សគ្មានសីលធម៌ ឬគ្មានពូជអំបូរ(ក្មេងទំនើង) ។
សូមបញ្ជាក់ថា, តាមរយៈ គណនី facebook មួយដែលមានឈ្មោះថា, (Thai & Korea Store) បានបង្ហោះប្រមាណជាង២០ម៉ោងមុននេះ ដោយសរសេរថា,
{កើតហេតុនៅវិទ្យាល័យតាំងក្រសាំង}
ក្មេងស្រីកំព្រាឪពុកម្តាយម្នាក់ ដែលជាជនរងគ្រោះត្រូវបានជនដៃដល់ដែលមានគ្នាបីនាក់បានវាយធ្វើបាបយ៉ាងខ្លោចផ្សា និងបានថតវីដេអូបង្ហោះដែលធ្វើអោយក្មេងស្រីរងគ្រោះគ្មានឪពុកម្តាយមានការឈឺចាប់ខ្លោចផ្សា និងខ្មាស់គេជាខ្លាំង។
facebook (Thai & Korea Store) ដដែលបានបន្តថា, តាមប្រភពសាច់ញាតិជនរងគ្រោះបាននិយាយថា រឿងនេះបានកើតឡើងអស់រយៈពេលមួយអាទិត្យហើយ នឹងពុំទាន់មានចំណាត់ការណាមួយពីមេប៉ុស្តិតាំងក្រសាំង លើរឿងនេះឡើយ សូមបងប្អូនជួយស៊ែរដើម្បីអោយប៉ូលីសរកយុត្តិធម៌ជូនប្អូនស្រីនេះផង។
ម្ចាស់ គណនី facebook ដាក់ថា, ប្រភពផុសពីសាច់ញាត្តិជនរងគ្រោះ: https://www.facebook.com/permalink.php?story_fbid=467994752215050&id=100070135879190។
បើតាម facebook ឈ្មោះ(San Sophat) ជាសាច់ញាតិបងប្អូនជនរងគ្រោះបានបង្ហោះថា, {កើតហេតុនៅវិទ្យាល័យតាំងក្រសាំង}
ត្បិតក្មេងស្រីម្នាក់ហ្នឹងគ្មានម៉ែឪមើលថែដូចគេ ប៉ុន្តែវាមានពូមីងវាដែរតើ។(គ្នាវាបីនាក់ព្រួតវាយគ្នាម្នាក់ឯងហើយវាឱ្យគ្នាវាផ្សេងទៀតឈរថតយកមកបង្ហោះបញ្ឈឺយើងទៀត)។កុំសង្ឃឹមថាអញឱ្យពួកនាងឯងរួចខ្លួនឱ្យសោះ។
សូមបញ្ជាក់ថា, ករណីនេះកើតហេតុនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជិតកន្លែង ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាលស្រុក តែម្តង។ ពាក់ព័ន្ធករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោកនាយប៉ុស្តិ និងលោកអធិការនគរបាលស្រុក នៅរសៀលថ្ងៃទី 18 ខែមករាឆ្នាំ 2023 ដោយគ្មានលេខទូរសព្ទ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ទូរសព្ទទាំងពីរប្រព័ន្ធ ខលចូលតែគ្មានអ្នកទទួល។ ទោះបីយ៉ាងណាក៏ដោយ លោកបស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃនេះបានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមប្រពន្ធទីលីក្រាមយ៉ាងដូច្នេះថា៖ ក្រោយពីខ្ញុំបានឃើញការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ខ្ញុំបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ចាត់ការរឿងនេះតាមរយៈ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្ទាន់ទៅតាមនីតិវិធី ដើម្បីរកឲ្យឃើញមូលហេតុ និងផ្ដល់ភាពយុត្តិធម៌ឲ្យជនរងគ្រោះ៕
ដោយ ៖ សុខ ខេមរា