ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នងយ៉ាងសន្ធោសន្ធៅ​ និងខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ​

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ​ នាវេលាម៉ោង១​ និង១០នាទីរសៀល​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៣​ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​​ រាជធានីភ្នំពេញ​ ខណៈអាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋក៏បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់​ ។ 

    បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងកន្លែងកេីតហេតុបានដឹងឱ្យថា​ ផ្ទះរងគ្រោះខាងលេីគឺ​ មានអ្នកជួលស្នាក់នៅជាបណ្ដោះអាសន្ន​ និងប្រកបការងារនៅខាងក្រៅ ដោយតែងតែចាក់សោរចោលនៅពេលថ្ងៃ​ ។ ហេីយពេលកេីតហេតុ​ ក៏មានផ្សែងហុយចេញនៅខាងក្នុងផ្ទះខាងលេី​បន្តិចម្ដងៗរហូតចេញជាអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅ​ ។ ភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង​បានជួយជះទឹកពន្លត់​ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីងផងដែរ ។ 

      ក្នុងករណីអគ្គិភ័យនេះ​ កម្លាំងអាជ្ញាធរមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យប្រចាំខណ្ឌចុះបាញ់ទឹកពន្លត់អស់ចំនួន២គ្រឿងក៏រលត់ទៅវិញជាស្ថាពរ​នៅរសៀលថ្ងៃដដែល ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ​ ។ ចំពោះមូលហេតុ​ សមត្ថកិច្ចបានឱ្យដឹងថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕​

IMG_9333 IMG_9322

ដោយ​ ៖​ ភារ៉ា​ ដង្កោ

     


ចែករំលែក៖