ព័ត៌មានទាន់ហេតុការណ៍៖

អបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំថោះនាំលាភសំណាង នៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញដេីម្បីទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តីនៅណាហ្គាវើលដ៍! នាថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣នេះសូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយការផ្តល់ជូនម្ហូបនាំសំណាងនំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។

ក្រុមមេចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានចិនឈ្នះពានរង្វាន់Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតនូវម្ហូបរសជាតិដើមបែបចិនដ៏សម្បូរបែបដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិមិត្តរួមការងារ និងដៃគូធុរកិច្ច។ អតិថិជនអាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $៤៨៨ សម្រាប់មួយតុគ្នា ១០ នាក់រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ ជើងជ្រូកខជាមួយផ្សិតចិន សារាយសមុទ្រខ្មៅ ។ល។  អតិថិជនអាចកម៉្មង់ម្ហូបដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១៦ ដែលមានម្ហូបពេញនិយម ដូចជា ម្ហូបអ៊ីសាងនាំសំណាងលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ ម្ហូបពេញនិយមមួយមុខទៀត រួមមាន ឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រ ចម្រុះ និងសាច់សម្រាប់គ្នា ១០ នាក់ព្រមទាំងមុខម្ហូបដែលច្នៃដោយមេចុងភៅជាច្រើនមុខទៀត។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខ ០២៣ ២៦៣ ០៣១ឬអ៊ីម៉ែល dining@nagaworld.com

រីឯម្ហូបនាំលាភសម្រាប់រដូវកាលពិសេសនេះ ក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick​ (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងGolden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ម៉ោងផងដែរ។ ចំណាយចាប់ពី $អតិថិជនអាចពិសាមីគ្រឿងសមុទ្រឆាស្រួយ ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ រួមនឹងបង្អែមដូចជា នំនៀនកៅនាំលាភលាយដូង និងសណ្តែកដី ។ល។

សម្រាប់បរិយាកាសដ៏ស្រស់ស្រាយ សូមអញ្ជើញទៅរីករាយនៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដើម្បីទទួលទានឈុតអាហារសម្រន់ពេលរសៀលបែបអាស៊ី តម្លៃត្រឹមតែ $២២ ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ល្ងាច។បង្កើនសេចក្តីស្រឡាញ់និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយជាវនំប្រពៃណីចិន និងបង្អែមពិសេសជាច្រើនមុខសម្រាប់ពួកគាត់ ពីម៉ោង ព្រឹកដល់ ទៀបភ្លឺ នៅLobby Lounge និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២) រួមមាននំចាហួយរូបត្រីលាយដូងនំស្រួយរសជាតិម្នាស់ នំសណ្តែកដីស្រួយលាយល្ង និងនំជាច្រើនទៀត តម្លៃចាប់ពី $ ប៉ុណ្ណោះ។

ឆ្នាំនេះ អតិថិជននឹងទទួលបានតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលពួកគេទទួលទានប៊ុហ្វេឌីមសាំពិសេសនៅភោជនីយដ្ឋានHall of Golden Chimes ឬអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនៅភោជនីយដ្ឋានបារាំង Le Gourmet ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី $១០៨ នៅមណ្ឌលស្ប៉ា The Spa at NagaWorld The Elixir of Life ឬអតិថិជនអាចទិញតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាត មួយតម្លៃ $,៨០ នៅហាងលក់វត្ថុអនុស្សាវីរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ចំណែកសមាជិកណាហ្គាវើលដ៍រីវ៉ត អាចទទួលតុក្កតារូបកូនទន្សាយមួយដោយប្តូរ ៨៨ពិន្ទុ ឬសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ(ផ្តល់ជូនម្តងសម្រាប់សមាជិកReserve ប៉ុណ្ណោះ) ផ្តល់ជូនរហូតអស់ពីស្តុក។

ប្រសិនបើក្រឡេកទៅមើលការតុបតែងលម្អដើម្បីអបអរឆ្នាំថោះរបស់ណាហ្គាវើលដ៍វិញ ឃើញថាបង្កើតជាបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ រីឯការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែននៅមុខណាហ្គាវើលដ៍ មានអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។រូបសំណាករូបទន្សាយកម្ពស់ , ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំ ក៏មានដាក់បង្ហាញនៅលើសួនដើម្បីនាំសំណាងផងដែរ។

សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានដំណឹងអំពីការផ្តល់ជូនថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំចិន។ជូនពរសំណាងល្អ និងហេងៗទាំងអស់គ្នា!ដោយ៖សតារា

អាហារឈុត ប៊ុហ្វេពេលល្ងាច ម្ហូបនាំសំណាង និងនំនាំលាភសម្រាប់រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍

ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ វេលាម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ

ការតុបតែងលម្អបែបចិនដ៏ប្រណីតនៅក្នុង និងខាងក្រៅអគារណាហ្គាវើលដ៍ដែលអតិថិជនអាចអញ្ជើញទៅកម្សាន្ត និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍


ចែករំលែក៖