ប្រទេសចិន៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កសិដ្ឋានគ្មានកសិករ។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា យោងតាមប្រភពពីវិទ្យុមិត្តភាពកម្ពុជា បានបញ្ជាក់ថា នៅកសិដ្ឋាន Qixing តំបន់ Beidahuang ខេត្ត Heilongjiang ប្រទេសចិន បុគ្គលិក គ្រាន់តែអង្គុយក្នុងការិយាល័យចុចម៉ោស៍ គឺអាចធ្វើកសិកម្មបានហើយ នេះ គឺកសិដ្ឋានគ្មានកសិករ។
នៅក្រោមការគាំទ្រ ពីបច្ចេកទេសជាច្រើន ដូចជាប្រព័ន្ធផ្កាយរណបណែនាំ ទិស Beidou ទិន្នន័យធំ និងបច្ចកទេស 5G ជាដើម ការផលិតកសិកម្ម មានភាព កាន់តែងាយស្រួល និងប្រកបដោយ ប្រសិទ្ធភាព ម៉ាស៊ីនស្ទូងស្រូវគ្មានមនុស្សបើក ការស្រោចទឹក និងបាញ់ថ្នាំ បែបឆ្លាតវៃ និងម៉ាស៊ីន ច្រូតគ្មានមនុស្សបើក។
ការធ្វើស្រែដែលត្រូវការមនុស្សរាប់សិបនាក់ កាលពីមុន ឥឡូវនេះ ត្រូវការអ្នកបច្ចេកទេសតែមួយ ឬពីរនាក់ប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។
សូមបញ្ជាក់ថា តំបន់ Beidahuang ផលិតបាន ស្រូវច្រើនជាង ២០ប៊ីលានគីឡូក្រោម ក្នុងមួយឆ្នាំ ដែលអាចចិញ្ចឹមមនុស្ស ១៦០លាននាក់ ក្នុងមួយឆ្នាំ៕
ដោយ៖សហការី