ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញប្រកាសសម្រេចលុប គេហទំព័រ www.coverktv.com ដែលប្តូរទៅ www.khmercovertv.com ខណៈម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញប្រកាសសម្រេចលុប គេហទំព័រ www.coverktv.com ដែលប្តូរទៅ www.khmercovertv.com ។

នេះបើយោងតាម ប្រកាសរបស់ក្រសួងព័ត៌មាន លេខ ០៣៦ ពមប្រក ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ 

លោករដ្ឋមន្ត្រីសម្រេច : ត្រូវលុបប្រកាសលេខ ៥៦៧ ព.ម.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក មិន ឃឿន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ១៤០១៤៥១៨៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ជាម្ចាស់ សហគ្រាស ខ្មែរខូវើរធីវី ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ www.coverktv.com * ដែលបានប្តូរទៅ – www.khrnercoverty.com ” មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៨អឺ០ ផ្លូវលេខ១០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាលម្តងជា ពីរដង ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សហការី


ចែករំលែក៖