ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្គាល់​ទឹកធ្លាក់ លែងអង លែងឃិន​ ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃពុធទី​២៥​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ទឹកធ្លាក់ លែងអង លែងឃិន​ ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​។ 

​ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទឹកធ្លាក់ លែងអង លែងឃិន​ ដែលជាកេរ្តិ៍ដំណែលធម្មជាតិ បានសំងំលាក់ខ្លួនក្នុងព្រៃភ្នំ អមជាមួយទេសភាពដ៏ស្រស់ត្រកាលកំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។

សូមជម្រាបថា​ ទឹកធ្លាក់ធម្មជាតិនេះមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីផ្លូជាតិលេខ៧៦ ដោយធ្វើដំណើរតាមច្រកចូលផ្លូវលំក្រហម នៅផ្នែកខាងឆ្វេងដៃ។ ពេលធ្វើដំណើរពីភ្នំពេញហួស ច្រកផ្លូវស្រុកអូរាំង ប្រមាណ១០០ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែកាយ និងងួតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយពីទីក្រុងសែនមនោរម្យ ២៦គីឡូម៉ែត្រ៕

ដោយ​៖សហការី​


ចែករំលែក៖