ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តអាលផាតបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកអាលផាតមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតដាច់កាឡេទៅមុខលែងរួចចំណែកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ជិតបន្ទាយកងពលតូចលេខ៧០​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ រថយន្តបង្កម៉ាកអាលផាត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BK 9301 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនសង្ស័យស្រវឹង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋដែលនៅខាងស្តាំដៃបណ្តាលឱ្យរងការខូចខាតទ្វារចំនួន៤ផ្ទាំង​ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបង្កគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖