ភ្នំពេញ ៖ នេះជាលើកទី២ហើយ ដែលផ្នែកសណ្តំ-ភ្ញាក់ពីសណ្តំនៃមន្ទីរកាល់ម៉ែត បានទទួលការផ្តល់ជូន (ក្នុងទិសដៅអភិវឌ្ឍន៍ស្តង់ដារសាកលនៃការថែទាំព្យាបាល) ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅតំរូវការជាក់ស្តែងក្នុងផ្នែកក្នុងពេលដែលសេវាកម្មរបស់ផ្នែកមានការកើនឡើងទាំងបច្ចេកទេសសណ្តំ-សង្គ្រោះបន្ទាន់។នេះការបញ្ជាក់ពី #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។
តាមរយៈនៃការផ្តល់ជូននេះ ផ្នែកនឹងបន្តការអនុវត្តន៏និងបន្តអភិវឌ្ឍន៏បច្ចេកទេសជំនាញសណ្តំ-សង្គ្រោះបន្ទាន់អោយកាន់តែមានប្រសិទ្ធិភាព សុវត្ថិភាពនិង ផាសុកភាពខ្ពស់ ជូនអ្នកជំងឺវះកាត់របស់យើង។
ម៉ាស៊ីនអេកូ SonoSite Edge II Ultrasound System ជាម៉ាស៊ីនអេកូបំពាក់នូវបច្ចេកវិទ្យាចុងក្រោយសំរាប់ឆ្លើយតបជាពិសេសការប្រើប្រាស់ជាជំនួយក្នុងការអនុវត្តន៏បច្ចេកទេសសណ្តំ-សង្គោះបន្ទាន់ដូចជា៖
ក-សំរាប់ផ្នែកសណ្តំ៖
ជាជំនួយក្នុងការចាក់ថ្នាំស្ពឹកដោយកន្លែង(Regional Block)អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយ:ការផ្តល់នូវរូបភាពបានច្បាស់ល្អអំពីទីតាំងដែលត្រូវចាក់និងរូបភាពម្ជុល ចុងម្ជុលដែលកំពុងចាក់ ធ្វើអោយការចាក់ចំគោលដៅល្អនិងអាចជៀសផុតពីពីហានិភ័យផ្សេងៗ។
ខ-ផ្នែកសង្រ្គោះបន្ទាន់និងជំងឺធ្ងន់៖
ម៉ាស៊ីនអេកូនេះអាចអនុញ្ញាត្តិអោយវេជ្ជបណ្ឌិតឯកទេសរបស់យើងប្រើប្រាស់ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពកាន់តែខ្ពស់ ក្នុងការអនុវត្តន៏បច្ចេកទេសមួយចំនួន ដូចជាការ ចាក់Cathéter Veineux Central, Cathéter artériel, Voies périphérique។ល។
ជាឧបករណ៏ជំនួយក្នុងការរករោគវិនិច្ឆ័យទៅលើផ្នែកផ្សេងៗនៃសរីរាង្គមួយចំនួនដូចជា សរីរាង្គក្នុងប្រអប់ទ្រូង មានសួត បេះដូង សរសៃឈាម សរីរាង្គក្នុងពោះនិងអាងត្រគៀក។ ក្រៅពីនេះ ម៉ាស៊ីនអេកូខាងលើក៏នឹងជាឧបករណ៍ជំនួយសំរាប់ក្រុមងាររបស់យើង ដែលជាវេជ្ជបណ្ឌិតឯកទេសវះកាត់គ្រប់ជំនាញប្រើប្រាស់ក្នុងការអនុវត្តន៏ការងារប្រចាំថ្ងៃនៅក្នុងបន្ទប់វះកាត់និងក្នុងបន្ទប់ក្រោយការវះកាត់៕
ដោយ ៖ សហការី