ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម ; 

១- ក្តីសង្ឃឹមពីមានការលើកលែងទោសពីព្រះមហាក្សត្រ = ជាក្តីគ្មានសង្ឃឹមឡើយ?

២- ក្រុមប្រឆាំងល្មមយល់ដឹងពីសាលដីការស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការកំពូលហើយ  = បើយល់ហើយនឹងយល់ហើយ មិនបាច់ជជែកវែងឆ្ងាយទេ?

៣- ការរត់ទៅចូលជាមួយភ្លើងទៀន = ប្រៀបដូចនាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់អន្សា?

៤- ការលាលែងពីសមាជិក គ.ជ.ប ជាចំណេះជិះកឯង = តើជាអតីតៈសមាជិក គ.ជ.ប បានការអី?

៥- មានគេទៅចូលបក្សប្រឆាំងតែ១នាក់ = គេនាំគ្នាបន្ទរថាជាការសម្រេចចិត្ត តើមនុស្សជាច្រើនរាប់រយរាប់ពាន់ទៅចូលជាមួយគណបក្សប្រជាជនកម្ពុជាមិនមែនជាការសម្រេចចិត្តទេឬ?

៦- ភ្លើងទៀនដ៏មានឥទ្ធិពល = គឺជាភ្លើងទៀនបានសម្លេងឆ្នោតត្រឹម១៨%?

៧- អ្នកណាដែលធ្វើនយោបាយ៣០ឆ្នាំបរាជ័យហើយចង់បំផ្លាញសន្តិភាពនិងជីវភាពរស់នៅរបស់ប្រជាជន = គឺជាមេនិងក្រុមជ្រុលនិយម?

៨ – ការចាប់ខ្លួន ថាច់ សេដ្ឋា = គឺជាការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសច្បាប់?

៩- ការចេញសែកស្អុយនិងមិនព្រមចូលខ្លួនទៅតុលាការ = គឺជាបទល្មើសព្រហ្មទ័ណ្ឌដែលត្រូវតុលាការបញ្ជារឪ្យចាប់ខ្លួន?

១០- ការអះអាងរបស់ជនជាប់ចោទ = មិនអាចយកបានការទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖