ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពត បង្ក្រាប​បទល្មើស​ចំនួន​០២​ករណី​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​

ចែករំលែក៖

​ខេត្តកំពត​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ កាលពីថ្ងៃទី​០១​ ខែកុម្ភៈ​ម្សិលមិញ​ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០២​ករណី​ផ្សេង​គ្នា​ គឺ​នៅ​ភូមិ​ឃ្លាំង​ខាងជើង​ ឃុំ​ភ្នំ​ប្រាសាទ​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ និង​នៅ​ភូមិ​ទ្វី​ខាងជើង​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​ ។​ នេះបេីយោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

​ក្នុង​ប្រតិបត្តិការ​ទាំង​២​ករណី​ខាងលើ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ ១-​ឈ្មោះ​ ឯម​ ពៅ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃ្លាំង​ខាងជើង​ ឃុំ​ភ្នំ​ប្រាសាទ​ ស្រុក​កំពង់ត្រាច​ ខេត្តតាកែវ​ ។​ ២-​ឈ្មោះ​ ប៉ូ​រ៉ា​ន់​ អឹង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ខេត្តកំពត​ និង​៣-​ឈ្មោះ​ ម៉ាស់​ បូល​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​ខ្មែរ​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ ខេត្តកំពត​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​ -​ទូរស័ព្ទ​ដៃ​០៤​គ្រឿង​ -​ ម៉ូតូ​២​គ្រឿង​ ។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ ៖ អរុណរះ


ចែករំលែក៖