ព័ត៌មានទាន់ហេតុការណ៍៖

លោក មូហាំម៉ាត់សើន រំលី សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងសប្បុរសជនប្រទេសម៉ាឡេស៊ី!

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក មូហាំម៉ាត់សើន រំលី ជាប្រធានសមាគមសប្បុរសធម៌ដារ៉ូស្សាឡាម និង ជានាយកសាលាដារ៉ូស្សាឡាមរកាពប្រាំ ស្ថិតនៅភូមិភូមិរកាពប្រាំ១ ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងថា លោកបានចាប់ផ្តើមកសាងសមាគមតាំងពីឆ្នាំ២០០៧ រហូតមកដល់សព្វថ្ងៃនេះ ដោយសារលោកបានខិតខំគៀងគរ និងទទួលបានថវិកា ឧបត្ថម្ភគាំទ្តពីសប្បុរសជននៅក្នុងប្រទេស និងក្រៅប្រទេសនា នា ពិសេសសប្បុរសជននៅប្រទេសម៉ាឡេស៊ី។ 

លោក មូហាំម៉ាត់សើន រំលី បានអោយដឹងថា សមិទ្ធផលដែលសមាគមកសាងបានមាន ដូចជា សាងសង់សាលា ចំនួន២ខ្នង ២០បន្ទប់ ដោយផ្តល់ជូនជាសាលារដ្ឋ បានដាក់ឈ្មោះថា សាលាអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន រកាពប្រាំ,សាងសង់សាលារៀនសាសនា ចំនួន២ខ្នង ១០បន្ទប់ ដោយមានឈោ្មះថា សាលាដារ៉ូសាឡាមរកាពប្រាំ ដែលមានសិស្សសរុបទាំង អនុវិទ្យាល័យ និង សិស្សរៀនសាសនា ចំនួន១២០០នាក់ ស្រី៦២០នាក់ មកពីគ្រប់២៥ខេត្ត ក្រុង ដែលមានទីតាំងស្ថិតនៅលើដីចំនួន៥០ហិចតា។ 

លោក មូហាំម៉ាត់សើន រំលី បានអោយដឹងបន្ថែមថា លើសពីនេះទៀត សមាគមបានផ្គត់ផ្គង់ អាហារនិងកន្លែងស្នាក់នៅសម្រាប់ សិស្សកំព្រា និងទីទល់ក្រ ចំនួន ១៥៤នាក់ ស្រី ៦៤នាក់ និង បានកសាងសមទ្ធិផលផ្សេងៗ ទៀតដូចជា អណ្ដូងស្ទប់ បង្គន់អនាម័យ កន្លែងលាងដៃ ផ្ទះគ្រូស្នា ក់នៅ តារាងបាល់ទាត់ ជួសជុលផ្លូវថ្នល់ សាងសង់វិហារ សូរ៉ាវ សម្រាប់សាសនិកឥស្លាមនិង សាងសង់ផ្ទះសម្រាប់ជនទីទល់ក្រ ចែកអំណោយជូនដល់ចាស់ជរា និង ជនក្រីក្រ ។ 

ជាមួយគ្នានេះដែរ លោក មូហាំម៉ាត់សើន រំលី សូមថ្លែងអំណអរគុណ សន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ មានសន្តិភាព យើងមានអ្វីៗទាំងអស់ ពិសេសសិទ្ធសេរីភាពក្នុងការ ប្រតិបត្តិជំនឿសាសនា៕

ដោយ៖ វណ្ណៈ


ចែករំលែក៖