ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រាបៀរបុកម៉ូតូក្មេងជិះឌុបគ្នាពីរនាក់ពេញទំហឹង បណ្តាលឱ្យបាត់បង់ជីវិតម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយម្នាក់ទៀតរងរបួសធ្ងន់គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកស្រាបៀរបើកបរមកបុកជាមួយនិងម៉ូតូដែលកំពុងជិះឌុបគ្នាយ៉ាងពេញទហឹងបោកផ្ទុបទៅនិងគម្របលូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះបានកើតឡើងនារសៀលថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមប្រភពបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើតឡើងរវាងរថយន្តដឹកស្រាបៀរហើយបានមកបុកជាមួយម៉ូតូក្មេងប្រុសពីរនាក់កំពុងជិះឌុបគ្នាយ៉ាងពេញទំហឹងតែម្តងដោយបោកផ្ទុបទៅនឹង គម្របលូបណ្ដាលឱ្យក្មេងម្នាក់បាត់បង់ជីវិតភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

យោងតាមកាមេរ៉ាសុវត្ថិភាពគេឃើញមាន រថយន្តធំមួយគ្រឿងដឹកស្រាបៀរគ្រុឌកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើងហើយម៉ូតូក្មេងប្រុសពីរនាក់ឌុបគ្នាជិះទិសដៅពីលិចទៅកើតលុះដល់ត្រង់ចំណុចប្រសព្វផ្លូវបំបែកជាបួនក៏បានបុកគ្នាពេញទំហឹងតែម្តង។

ភ្លាមៗនោះគេឃើញម៉ូតូនិងក្មេងប្រុសទាំងពីរនាក់គាបជាប់នៅក្រោមរថយន្តផ្ទប់នឹងគម្របលូបណ្ដាលឱ្យក្មេងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់។

ប្រភពបន្តថាដោយសាររថយន្តធុនធំមានស្លាកលេខក្រចេះ.3A0831ដែលដឹកស្រាបៀរនោះបើកបរដោយខ្វះការប្រុងប្រយ័ត្ននៅក្នុងទីប្រជុំជន។

ប្រភពពីអ្នកឃើញហេតុការណ៍ថាក្មេងប្រុសដែល គាបជាប់ក្រោមរថយន្ត ស្លាប់នោះគឺជាកូនអ្នកលក់គុយទាវពោះគោនៅក្បែរសួនច្បារភូមិព្រែក ក្រុងស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ អាន ពង្សពិទូ អាយុ១២ឆ្នាំ (ស្លាប់)មានឱពុក អាន គឹមអូននិងម្តាយ រឿន ស៊ីនិត រស់នៅភូមិស្ពានថ្ម សង្កាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានចុះវាស់វែងនិង បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

IMG_4057

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖