ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូនៅមុខផ្ទះមិនបានចាក់សោរ.កចោរចូលលួចផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូទាំងយប់ និងរាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីមានករណីចោរមិនស្គាល់មុខចូលមកលួចម៉ូតូ ដែល បញ្ឈរទុកនៅខាងមុខផ្ទះមិនបានចាក់សោរ.ក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីទាបភ្លី ឈានចូលថ្ងៃទី០៤ខែ កុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ នេត ពុធ ភេទប្រុស អាយុ ៦០ ឆ្នាំមុខរបរ នៅផ្ទះ រស់នៅភូមិកើតហេតុខាងលើ។

ចំណែកម៉ូតូដែលត្រូវចោលកាច់កយកទៅម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H.៥៣៣២ ស៊េរីឆ្នាំ២០១៥។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H.៥៣៣២ ស៊េរីឆ្នាំ២០១៥ចូលក្នុងផ្ទះដូចសព្វដង។

ប្រភពបន្តថាក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាចោរចូលលួចទាំងយប់និងរាយកាណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នកំម្លាំងសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ពីម្ចាស់ម៉ូតូនិងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមច្បាប់ឱ្យខានតែបាន ៕

ដោយ៖ សុថាន


ចែករំលែក៖