ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជារៀងរាល់ថ្ងៃ​តែងតែ​ ចាត់ឱ្យ​កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖