ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៨ – ១៤ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ៨ – ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ) ។ 

  ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ 

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ 

 ១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C 

   – ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។ 

 ២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C 

 ៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C                              

        ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។ 

     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ​៖ស​ តារា​


ចែករំលែក៖