ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាសុខគា គីមលាង អតីតទេពធីតាសង្ក្រាន្ត២០១៨ ត្រូវគេទម្លាយថាត្រៀមខ្លួនចូលរួមប្រកួតMiss Grand Cambodia 2023

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជន ចាំមិនភ្លេចអំពីរូបសម្រស់ដ៏ស្រស់សោភា របស់កញ្ញា សុខគា គីមលាង មានឈ្មោះហៅក្រៅថា កូនAnt  គ្រាដែលស្រីស្អាតរូបនេះចាប់អារម្មណ៍នឹងរូបសម្រស់ ដ៏ស្រស់ផូផង់គ្រា លេចមុខក្នុងកម្មវិធីអង្គរសង្ក្រាន្តនាអំឡុងឆ្នាំ ២០១៨។

ដំណឹងចុងក្រោយនេះត្រូវបានគេទម្លាយថានឹងត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2023 ដែលគេដឹងថានឹងអាចនឹងមានភាគរយខ្ពស់ក្នុងការដណ្តើមមកុដនោះ។ 

កញ្ញា សុខគា គីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកញ្ញាជានាថការីរបាំប្រពៃណីខ្មែរម្នាក់ហើយកញ្ញាតែងតែឈរខ្ពស់ជាមួយប្រពៃណីនិងសិល្បៈវប្បធម៌ខ្មែរ។កញ្ញាក៏ធ្លាប់បានទៅបណ្តាប្រទេសមួយចំនួនដើម្បីផ្សព្វផ្សាយនឹងសំដែងរបាំប្រពៃណីខ្មែរនៅទីនោះផងដែរ។  ដំណឹងនៃការចូលរួមប្រកួតកម្មវិធីកញ្ញាឯកនេះអាចនឹងធ្វើឲ្យក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជារំភើបចិត្ត ស្របពេលឆ្នាំនេះនាងក៏បានបង្ហាញមុខពេញទំហឹងក្នុងការងារសិល្បៈនានាជាបន្តបន្ទាប់។ គេចាំបានដែរថា កន្លងទៅទាំងសារព័ត៌មាន និងក្រុមអ្នកលេងបណ្តាញសង្គមនានាធ្វើការកោតសរសើរ ពីរូបស្រស់ និងធ្វើការចែករំលែកព្រោងព្រាតរហូតមានក្រុមអ្នកតាមដានវិស័យកញ្ញាឯកនៅកម្ពុជា ធ្លាប់បានស្នើឲ្យនាងចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ណាមួយ ព្រោះតែពួកគេបានមើលឃើញពីសក្កដានុពលដែលនាងមានបន្ថែមពីលើរូបសម្រស់នោះគឺនាងគឺជានាដការីរបាំស្រាប់ មានចំណេះដឹងជ្រៅជ្រះ អត្តចរិករួសរាយរាក់ទាក់ ខណៈដែលកម្ពស់ក៏ខ្ពស់ស្រឡះផងដែរ។កន្លងទៅបានចូលមកប្រឡូកនៅក្នុងវិស័យសិល្បៈនិងទទួលបានប្រជាប្រិយភាពខ្ពស់គួរសម ដូចជាតាមបណ្តាផ្ទាំងផ្សព្វផ្សាយសម្អាងការ ការបង្ហាញម៉ូត ក្នុងនោះនាងក៏ធ្លាប់បានសម្តែងក្នុងភាពយន្តខ្នាតខ្លីរឿងព្រះភិក្ខុពនេចរ របស់ព្រះតេជគុណវជីរបញ្ញោ គូសុភាពផងដែរ។ បើយោងតាមប្រភពពីអ្នកដែលស្និទ្ធិនឹងនាងបានលើកឡើងថា កម្មវិធី Miss Grand Cambodia 2023នៅមិនទាន់ប្រកាសអំពីពេលពេលវេលានៃការរៀបចំប្រកួតនៅឡើយ ប៉ុន្តែ ពេលនេះកូនអាន កំពុងតែគិតគូរអំពីការចូលរួមប្រកួតឆ្នាំនេះ ព្រោះតែជាកម្មវិធីធំ ហើយនាងក៏មានភាពជឿជាក់ខ្ពស់ដែលអាចនិយាយថានាងបានត្រៀមរួចរាល់គ្រប់ផ្នែកដើម្បីប្រាកដថា នឹងមានក្តីរំពឹងខ្ពស់។ ទោះជាយ៉ាងណា នាងក៏កំពុងតែរង់ចាំមើលដែរថាតើនឹងមានបេក្ខភាពជើងខ្លាំងណាខ្លះនឹងដាក់ពាក្យចូលរួមប្រកួតព្រោះតែនាងត្រូវច្បាស់ថាអាចនឹងគ្រងមកុដ ប្រសិនបើនឹងឈានជើងឡើងឆាកប្រកួតមួយនេះ។ 

ទោះជាយ៉ាងណាការប្រកួតនៅលើឆាកតែងមានការប្រែប្រួល ប៉ុន្តែតារាបង្ហាញម៉ូតរូបនេះត្រូវបានគេរំពឹងខ្ពស់ថានាងអាចមានភាគរយខ្ពស់ក្នុងការគ្រងតំណែង ហើយអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាពិតជាពេញចិត្តនិងគាំទ្រនាងប្រសិនបើនាងអាចតំណាងឲ្យកម្ពុជាឡើងប្រកួតលើឆាកអន្តរជាតិ៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖