ព័ត៌មានទាន់ហេតុការណ៍៖

មានករណីរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសទួរគីជាថ្មី

ចែករំលែក៖

ការរញ្ជួយដីកម្រិត ៥.៦ រុិចទ័រមួយទៀតបានកើតឡើងនៅព្រឹកនេះ (៧ កុម្ភៈ) ដែលបានអង្រួនតំបន់កណ្តាលនៃប្រទេសទួរគី។
យោងតាមមជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុបបានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានជម្រៅប្រហែល២គីឡូម៉ែត្រ។ មិនមានរបាយការណ៍ពីអ្នកស្លាប់និងរបួសពីការរញ្ជួយដីថ្មីនេះទេ។
ការរញ្ជួយដីថ្មីនេះកើតឡើងមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨ រុិចទ័របានអង្រួនប្រទេសទួរគី និងប្រទេសជិតខាងស៊ីរី។ យោងតាមទិន្នន័យចុងក្រោយដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមម៉ោង ១០ ព្រឹកនេះ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីបានកើនដល់ជាង ៤.៧០០នាក់ ខណៈដែលមនុស្សជិត ២០.០០០នាក់បានរងរបួស និងផ្ទះជាង៦២០០ខ្នងត្រូវបានបំផ្លាញ។
ក្រុមជួយសង្គ្រោះកំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងព្រិលដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសថា លោកនឹងប្រារព្ធពិធីកាន់ទុក្ខជាតិរយៈពេលប្រាំពីរថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  Reuters


ចែករំលែក៖