ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយបានលើកយក ចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម : 

១- ការទៅចូលរួមគោរពវិញ្ញាណខ័ន្ធគ្រួសារមេដឹកនាំគណបក្សនយោបាយ = មិនមែនជាការផ្សះផ្សារបន្ធូរបន្ថយភាពតានតឹងនយោបាយទេ?

២- នៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយ៉ាងទូលំទូលាយ = តែមិនត្រូវឆ្លៀតប្រើសិទ្ធិនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ប្រពៃណីយ៍ដ៏ល្អនិងដល់សន្តិសុខជាតិបានឡើយ?

៣- ការកាត់ក្តីលើមន្ត្រីបក្សប្រឆាំងគឺផ្អែកលើអំពើប្រព្រឹត្តខុសច្បាប់របស់សាម៉ីជន = មិនមែនជាការគំរាមកំហែងផ្នែកនយោបាយទេ?

៤- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិងបក្សពួកលែងមានសារជាតិជាមនុស្ស = អាងតែមនុស្សបានស្លាប់បាត់បង់ជីវិតទៅហើយ ពួកវានៅតែនិយាយមួលបង្កាច់បង្ខូចកេរ្ត៍ឈ្មោះទៀត?

៥- ការសម្រេចចិត្តដកខ្លួនចេញនយោបាយរបស់អ្នកនយោបាយណាម្នាក់ = គឺជាសិទ្ធិសម្រេចរបស់សាម៉ីជនផ្ទាល់គ្មាននរណាបង្ខិតបង្ខំទេ?

៦- មេដឹកនាំដែលកាន់អំណាចរយៈពេលយូរឆ្នាំមិនមែនជាមេដឹកនាំផ្តាច់ការទេ = បើអំណាចនោះបានមកដោយឆន្ទៈរបស់ប្រជាជនតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌?

៧- ការនិយាយថាអ្នកកាន់អំណាចយូរឆ្នាំគឺជាជនផ្តាច់ការ = គឺជាពាក្យនិយាយបែបច្រណែនគេ?

៨- អ្នកបានកាន់អំណាចយូរតាមរយៈឆន្ទៈប្រជាជន = គឺជាអ្នកប្រជាធិបតេយ្យ ជាវីរជនដែលមានស្នាដៃធំធេងចំពោះជាតិនិងប្រជាជន?

៩- អ្នកនយោបាយដែលបរាជ័យច្រើនឆ្នាំ = គឺជាអ្នកនយោបាយចោលម្សៀតដែលប្រជាជនមិនត្រូវការ ព្រោះមានតែស្នាដៃបំផ្លាញជាតិ?

១០- ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនីមួយៗអាស្រ័យលើការសម្រេចរបស់គណបក្សនិមួយៗស្របទៅតាមលក្ខន្តិកៈគណបក្សនិងបទបញ្ជារផ្ទៃក្នុងរបស់គណបក្សនិមួយៗ = អ្នកក្រៅគ្មានសិទ្ធិអ្វីទេ? ៕

ដោយ ៖ សហការី


ចែករំលែក៖